Members

Username
Password
Remember Me

អ៊ុក ណារីម -ឆោម ឆពុំ រៀបការរួចភ្លាម! ចង់បានកូនភ្លែត.! (Video Inside)

[+] [a] [-] Related articles Comments

ភ្នំពេញ ៖ ទោះបីជាស្ថិតក្នុង ស្ថានភាពមមាញឹក ក្នុងការទទួល រាក់ទាក់បណ្តា ភ្ញៀវកិត្តិយស ជាច្រើននាក់យ៉ាង ណាក្តីក៏លោក អ៊ុក ណារីម ជាកូនកំលោះ បានឆ្លៀត ប្រាប់ទៅដល់ លោកសយ សុភាព អគ្គនាយកមជ្ឈមណ្ឌល ព័ត៌មានដើមអម្ពិល ដែលបានអញ្ជើញ ចូលជាភ្ញៀវកិត្តិយស ឲ្យដឹងថា លោក និង ភរិយា មានបំណងចង់ បានកូនភ្លាមៗ ក្រោយរៀបការរួច ព្រោះលោក អះអាងថា លោកក៏ មានអាយុច្រើនហើយ ។

អ៊ុក ណារីម បាននិយាយប្រាប់លោក សយ សុភាពនៅកន្លែងទទួលភ្ងៀវ កិត្តិយសថា "បាទ ...! និយាយទៅបង..! ការហើយ... ខ្ញុំចង់បានកូនភ្លាមតែម្តង! ព្រោះខ្ញុំ និងភរិយា ម្នាក់ៗ មានអាយុច្រើនហើយ បង...! " ។

ទម្រាំឈានដល់ ថ្ងៃរៀបមង្គលការ អាចនិយាយបាន ថា លោក អ៊ុក ណារីម និង ឆោម ឆពុំ ពួកគេទាំងពីរនាក់ បានប្រើប្រាស់ពេលវេលា ស្វែងយល់ចិត្តគ្នា អស់រយៈពេល ជិត៧ឆ្នាំ មកហើយ ដូច្នេះត្រង់បញ្ហាចង់ បានកូន ភ្លាម ឬមិនចង់បានកូន អ្នកទាំងពីរ អាចពិភាក្សា គ្នានិងយល់ ចិត្តគ្នា បានយ៉ាងស៊ីជម្រៅបំផុត ។

ក្នុងកម្មវិធីបដិសណ្ឋារកិច្ចភ្ងៀវកិត្តិយសដ៏អធឹកអាធ័មនោះ គេសង្កេតឃើញ មានវត្តមានរបស់ លោកជំទាវ កិត្តិព្រឹទ្ធិបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន និងលោកជំទាវ ជាភរិយា ថ្នាក់ដឹកនាំធំៗ អស់លោក លោកស្រី សិល្បករ-សិល្បការិនី ទាំងក្មេងចាស់ល្បីៗ ជាច្រើនដួង បានចូលរួម យ៉ាងច្រើនកុះករ ញ៉ាំងឲ្យពិធីមង្គលការ គូរស្វាមី ភរិយាដ៏មាន ភ័ព្វសំណាងនេះ កាន់តែសប្បាយ រីករាយទ្វេរដង ។

ក្នុងឱកាសដ៏ វិសេវិសាលនោះ គូស្វាមីភរិយា អ៊ុក ណារីម និង ឆោម ឆពុំ បានឡើងបកស្រាយ នូវចម្រៀងរួមគ្នា មួយបទដែលមាន ចំនងជើងថា "បណ្តែតក្បួនលេង" អាចនិយាយបានថា ជាចម្រៀងរំឮក អនុស្សាវរីយ៍ កំណើតស្នេហ៍របស់ពួក គេទាំងពីរ កាលពីប្រាំពីរឆ្នាំមុន នៅពេលពួក គេចាប់ដៃច្រៀង ថតឲ្យផលិតកម្ម ក្រៅប្រទេស និងជាពន្លកស្នេហ៍ គ្រាដំបូង តាំងពីពេលនោះមក រហូតដល់មានពិធី មង្គលការនេះឡើង ហើយទទួលការ សណ្តោស ប្រោសប្រណីពី សម្តេចតេជោ និងលោកជំទាវ ជាមុខថ្នាក់ដឹកនាំ កំពូលនៅកម្ពុជា ហើយអ្នកទាំងពីរ បានចាត់ទុក សម្តេច តេជោ ហ៊ុន សែន និងលោកជំទាវ គឺជាទេវតា ដ៏ស័ក្តិសិទ្ធិ ដែលបាន ប្រោសប្រទាន ជីវិតថ្មី ដល់ពួកគេ ទាំងពីរ នៅថ្ងៃនេះ ។

បន្ទាប់ពីការបកស្រាយបទចម្រៀង ដ៏មានអត្ថន័យពីរោះរណ្តំរួចមក ភ្ញៀវកិត្តិយស លោកជំទាវ លោក លោកស្រី សិល្បករ-សិល្បការិនី បានបន្តរាំលេងយ៉ាងសប្បាយ ជាមួយចង្វាក់ រាំវង់ រាំក្បាច់ សារ៉ាវ៉ាន់ ឡាំលាវ កន្ទ្រឹម ចូកកំពិស និងបានមហាកិត្តិយស ពីលោកជំទាវ ប៊ុន រ៉ានី ហ៊ុន សែន និង លោកជំទាវ ឧបនាយករដ្ឋមន្ត្រី ប្រចាំការ ម៉ែន សំអន រាំលេងកម្សាន្ត យ៉ាងសប្បាយ រីករាយផងដែរ ៕





Source: Looking Today